ភ្នំពេញ,នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងមន្ដ្រីចំនួន ៣រូប
បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.
បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
ស្តីពីការអនុវត្តផែនការសកម្មភាពមានចំណុចធំៗចំនួន២៖
១-ផែនការសកម្មភាព និងវឌ្ឍនភាពនៃសូចនាករគន្លឹះ (ការធ្វេីបណ្ណកម្មសិទ្ធ ការរៀបចំបញ្ជីសារពេីភណ្ឌ និងរបាយការណ៍SWOT)
២-វឌ្ឍនភាពនៃការរៀបចំគេហទំព័រ
បញ្ហាប្រឈម និងវឌ្ឍនភាពនៃការរៀបចំទិន្នន័យសង្គម-សេដ្ឋកិច្ច របស់មន្ទីរ
សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១
ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម
ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ
ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង អ.គ.ហ. និងមន្ទីរ សហវ.
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ
កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម និងជំហានការងារបន្ទាប់
ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ,
ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ
និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន
និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាជាតិគយ រាជធានីភ្នំពេញ ។